ច្បាប់កូនចៅ
ចម្លងចេញអំពីសាស្ដ្រាស្លឹករឹត
ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
![]() |
១
|
កូនចៅអើយស្ដាប់
|
ឳពុកនឹងប្រាប់
|
ប្រដៅគ្រប់គ្នា
|
ចូរចាំចូរចាប់
|
ជាច្បាប់អាត្មា
|
រួសរងរក្សា
|
|
ទីទៃគ្រប់ប្រាណ។
|
|||
ធម្មតាអ្នកជា
|
អ្នកមានប្រាជ្ញា
|
មានផៅសន្ដាន
|
|
ពុំចេះអាងអួត
|
ប្រកួតរានកាន
|
បំពាក់បំពាន
|
|
បំពោតអួតអង្គ។
|
|||
ទោះនឹងយាត្រា
|
ទៅទីស្ថានណា
|
ដើរដូចភុជង្គ
|
|
សិរសាទន់ទាប
|
សុភាពផ្គត់ផ្គង់
|
លំអុតអោនអង្គ
|
|
ការកេរអ្នកជា។
|
|||
រីអ្នកមានសាមាន្យ
|
ខ្សត់ខ្យោយសន្ដាន
|
អាប់ឥតប្រាជ្ញា
|
|
ដំណើរអែងអោង
|
កែងកោងហត្ថា
|
ដូចខ្ទួយសោះសា
|
|
មែនពិសទិច។
|
|||
៥
|
បំពោងបំពើត
|
ចំកោងស្ទួយស្ទើត
|
ពឹងពិសទ្រនិច
|
ខ្លួនតូចត្រលាំង
|
កំលាំងសោតតិច
|
ពឹងពិសទ្រនិច
|
|
ទិចតើប៉ុន្មា។
|
|||
ធម្មតាអ្នកជួ
|
ពុំដែលផ្ទឹមតួ
|
នឹងអ្នកជាបាន
|
|
ហេតុលោកការកេរ
|
ឥតពីរផ្ទឹមប្រាណ
|
លោកការសន្ដាន
|
|
សន្ដាប់ផៅផង។
|
|||
កូនចៅអើយចាំ
|
ឳពុកនឹងផ្ដាំ
|
ដោយនូវគន្លង
|
|
គាថាបាលី
|
គិតពីព្រេងហោង
|
ចូរចេះចាំចង
|
|
ទីទៃកុំធ្លោយ។
|
|||
ពាក្យនេះជាច្បាប់
|
ទូន្មានអោយគាប់
|
កូនចៅឯក្រោយ
|
|
ឳពុកឥតទ្រព្យ
|
អ្វីគាប់ទុកអោយ
|
តែពាក្យនេះដោយ
|
|
ព្រះបាលីថា។
|
|||
លោកថាភ្លើងភ្លឺ
|
មែនពិតមោះរឺ
|
ពុំស្មើសុរិយា
|
|
លោកថាសូរ្យសែង
|
ភ្លឺចែងវេហាស៍
|
មោះពុំស្មើនា
|
|
ព្រះធម៌ព្រះពុទ្ធ។
|
|||
១០
|
ភ្លើងភ្លឺអស់ចិត្ដ
|
អស់កាលហើយបាត់
|
រលាយរលត់
|
ព្រះសូរ្យភ្លឺឡើង
|
ថ្កុំថ្កើងប្រាកដ
|
អាប់អស្ដង្គត
|
|
ពុំយល់រស្មី។
|
|||
រីព្រះធម៌ថ្លៃ
|
ភ្លឺហើយភ្លឺក្រៃ
|
នៅនាលោកិយ
|
|
ដល់បរលោកនាយ
|
ភ្លឺធ្លាយបារមី
|
រុងរឿងរង្សី
|
|
ពុំរលត់ឡើយ។
|
|||
កូនចៅអើយណា
|
ពាក្យមួយលោកថា
|
ស្ករឃ្មុំអែងហើយ
|
|
ផ្អែមក្រៃលែងផ្អែម
|
ល្ហឹមល្ហែមជាត្រើយ
|
មោះផ្អែមនោះស្បើយ
|
|
ពុំចាប់ចាំនៅ។
|
|||
តែពាក្យលោកថា
|
លោកមានមេត្ដា
|
ទូន្មានប្រដៅ
|
|
នោះផ្អែមក្រៃលែង
|
ស្ករឃ្មុំអំពៅ
|
ចាំចងទុកនៅ
|
|
អស់កាលដ៏លង់។
|
|||
លោកថាល្វាផង
|
សំបកក្រៅហោង
|
ភ្លឺផ្លេកយល់យង់
|
|
រីឯក្នុងផ្លែ
|
សឹងតែមមង់
|
ក្រាស់ក្រៃនៅក្នុង
|
|
នោះហោងលោកថា។
|
|||
១៥
|
អ្នកមួយចែចូវ
|
រអែរអូវ
|
រៀចវេរិស្សា
|
បញ្ចើចបញ្ចើ
|
ពាក្យពើមាយា
|
ដូចកលផ្លែល្វា
|
|
ល្អល្អះតែក្រៅ។
|
|||
មួយដូចខ្នុរណាំង
|
សំបកស្គោកស្គាំង
|
បន្លាច្រូងនូវ
|
|
ឯក្នុងសឹងក្លែប
|
ក្រអែបផ្អែមទៅ
|
ទាល់ក្នុងឥតសៅ
|
|
រសសឹងពិសា។
|
|||
រីអ្នកមានធម៌
|
សប្បុរសមានអាថិ
|
លោកផ្ទឹមឧបមា
|
|
ដូចខ្នុរក្លិនក្លែប
|
ក្រអែបពិសា
|
ក្រៅក្រាស់បន្លា
|
|
មោះក្នុងផ្អែមក្រៃ។
|
|||
មួយសោតលោកថា
|
កន្លង់និងផ្កា
|
ស្ថានឆ្ងាយទីទៃ
|
|
ហេតុចិត្ដចង់ក្រេប
|
ជញ្ជាប់ក្លិននៃ
|
ហើរហួសច្រៀវច្រៃ
|
|
រសរកបុប្ផា។
|
|||
ដូចអ្នកមួយមាន
|
ចិត្ដនោះចង់បាន
|
ច្បាប់ក្បួនសាស្រ្ដ
|
|
ស្វះស្វែងរកអ្នក
|
មួយមានប្រាជ្ញា
|
រួសរងឧស្សាហ៍
|
|
សង្វាតអាលជ្ជី។
|
|||
២០
|
មួយនីឯរុយ
|
រករោមសំអុយ
|
អសោចិ៍អប្រិយ
|
ដូចមនុស្សអបល័ក្ខណ៍
|
ស្វែងស្វះរកក្ដី
|
ពុំគិតក្រក្រី
|
|
ក្រែងក្រោយឡើយនៃ។
|
|||
មួយនីក្រមច្បាប់
|
លោកពុំអោយត្រាប់
|
អំពើពុតជ្រៃ
|
|
កាលណាដូចដុះ
|
អាប់ចុះអាស្រ័យ
|
ត្រង់ស្ថានណានៃ
|
|
អ្នកដើមអន្ដរាយ។
|
|||
មួយនីលោកថា
|
អំពើពុតខ្លា
|
យល់សាច់ទាំងឡាយ
|
|
ចង់ប៉ុន្ដែស៊ី
|
ឥតបីរសាយ
|
អស់មនុស្សទាំងឡាយ
|
|
កុំត្រាប់ពុតខ្លា។
|
|||
កើតជាមនុស្សនេះ
|
ដូចកង់រទេះ
|
វិលត្រូវគ្រប់គ្នា
|
|
មានកាលត្រូវគេ
|
ល្ហែឯអាត្មា
|
ហេតុនេះលោកថា
|
|
បើត្រាប់ពុតកង់។
|
|||
រីឈើវិស័យ
|
ដុះនៅនាព្រៃ
|
ខ្លះវៀចខ្លះត្រង់
|
|
ឯអ្នកនគរ
|
ក្សត្រក្សាន្ដទ្រទ្រង់
|
ខ្លះចិត្ដទៀងត្រង់
|
|
ខ្លះខ្លៅសាមាន្យ។
|
|||
២៥
|
ពពួកសត្វផង
|
សាហាវយង់ឃ្នង
|
គេអាចញ៉ាំងបាន
|
ត្រង់មនុស្សសាហាវ
|
ពាលាឈ្លានពាន
|
លោកអោយប្រែប្រាណ
|
|
ចៀសចេញអោយឆ្ងាយ។
|
|||
កូនចៅអើយស្ដាប់
|
ពាក្យនេះជាច្បាប់
|
ប្រដៅបរិយាយ
|
|
ពាក្យនេះជាថ្នល់
|
តំកល់ទុកឆ្ងាយ
|
កូនចៅទាំងឡាយ
|
|
នាំគ្នាស្ដាំរាំ។
|
|||
ហៃអស់កូនចៅ
|
តំណក្រោយទៅ
|
ត្រកូលវង្សា
|
|
ចូរចេះរាប់រក
|
ស្រករគ្នីគ្នា
|
ខុសគាប់កាចជា
|
|
អត់អោនត្រងរង។
|
|||
អោកូនចៅអើយ
|
អាពុកចាស់ហើយ
|
ពុំបាននូវផង
|
|
នរណានឹងនៅ
|
ប្រដៅបាហោង
|
នរណានឹងស្នង
|
|
អាពុកនេះបាន។
|
|||
តែខ្លួនទៅបាត់
|
ទុកពាក្យមួយម៉ាត់
|
ប្រដៅទូន្មាន
|
|
ពាក្យនេះអាពុក
|
សង់ទុកជាស្ពាន
|
អោយកូនចៅបាន
|
|
ឆ្លងទៅត្រើយនាយ។
|
|||
៣០
|
ពាក្យនេះមួយមិញ
|
ហេតុមិនស្រលាញ់
|
មានពាក្យថាឆ្ងាយ
|
ទោះទូកបែកបាក់
|
សំពៅធ្លុះធ្លាយ
|
ទាល់លង្កានាយ
|
|
សឹងមករកបាន។
|
|||
កូនចៅអើយគិត
|
ផ្គត់ផ្គង់គំនិត
|
រក្សាខ្លួនប្រាណ
|
|
កុំអាងសក្ដិបុណ្យ
|
លោភលន់ចង់បាន
|
បំពារបំពាន
|
|
កុំធ្វើដោយធម៌។
|
|||
ធម្មតាជាមនុស្ស
|
អោយដឹងគាប់ខុស
|
បុណ្យបាបអោយស្គាល់
|
|
ថ្វីមិនចង់បាន
|
ចង់គ្មានអង្កាល់
|
អោយបានដោយធម៌
|
|
នោះទើបយឺនយូរ។
|
|||
បើបានឹងខំ
|
លោភោវាយដំ
|
សន្សំប្រាក់ចូល
|
|
ចំណេះទ្រព្យនោះ
|
នៅពុំបរិបូណ៌
|
ស្មើរកប្រមូល
|
|
ទុកអោយគេទេ។
|
|||
កូនចៅអើយអត់
|
គិតក្ដីកំសត់
|
កុំធ្វើប៉ោឡែ
|
|
កុំអាងមានទ្រព្យ
|
កុំត្រាប់ពុតគេ
|
ចូរចេះរិះរេ
|
|
សាយសព្វសារពើ។
|
|||
៣៥
|
ធម្មតាជាស្រី
|
កុំចង់មេត្រី
|
សាយសព្វអន្លើ
|
យកម្ដេចខ័ណ្ឌស្ករ
|
មកគរទុកលើ
|
ស្រមោចហើយតើ
|
|
អត់ម្ដេចមិនស៊ី។
|
|||
មួយដូចប្រុសខ្លោះ
|
ពាលពេញកំលោះ
|
ចិត្ដចោរចង់ស្រី
|
|
កលមួយដូចក្អែក
|
ចេញលួចរកឆី
|
មិនដឹងរឺអ្វី
|
|
យកពងមាន់ផ្ញើ។
|
|||
កលមួយសោតណា
|
នេះនឹងឧបមា
|
អណ្ដើកអែងតើ
|
|
ពងលាក់ជាហើយ
|
ម្ដេចឡើយទៅផ្ញើ
|
អស់ពាក្យពេចន៍លើ
|
|
អាអួតមហាចោរ។
|
|||
ប្រើប្រុងប្រយ័ត្ន
|
ពាក្យពេចន៍សូរសត្យ
|
សាស័ព្ទពំនោល
|
|
ពីរោះមធូរ
|
បរិបូណ៌ពាក្យពោល
|
កុំអាលខឹងយោះ
|
|
ចាចែងភាសា។
|
|||
កុំអាលកន្ទ្រើង
|
កុំស្ថិតខិតឡើង
|
លើលោកព្រឹទ្ធា
|
|
គិតការដំនៀល
|
លោកដៀលនិន្ទា
|
អង្គអោយកើតជា
|
|
និន្ទាអាស្រូវ។
|
|||
៤០
|
ទោះប្រុសទោះស្រី
|
កើតនាលោកិយ
|
លោកអោយគាប់គ្រូ
|
ក្រែងមានឆ្អេះឆ្អាប
|
ស្រលាបត្រង់ត្រូវ
|
ក្រែងជួពុំជួ
|
|
កាលកម្មវេរា។
|
|||
លោកថាឆ្កួតបី
|
ឆ្កួតមួយនឹងស្រី
|
ឆ្កួតមួយនឹងស្រា
|
|
ឆ្កួតមួយនឹងល្បែង
|
អំពើពាលា
|
ឆ្កួតនេះហៅមហា
|
|
ឆ្កួតក្រៃកន្លង។
|
|||
ឆ្កួតស្រីឆ្កួតស្រា
|
ឆ្កួតល្បែងពាលា
|
អំពើសឹងឆ្គង
|
|
លោកពុំអោយសេព
|
អោយវាងតែម្ដង
|
វាតែងអោយហ្មង
|
|
ភ្លេចភ្លាំងស្មារតី។
|
|||
អោយភ្លេចក្ដីគាប់
|
ភ្លេចទាំងខ្លួនស្លាប់
|
ភ្លេចសាស្រ្ដសួស្ដី
|
|
ភ្លេចសីលភ្លេចទាន
|
ភ្លេចញាណវឌ្ឍី
|
ភ្លេចច្បាប់ប្រក្រតី
|
|
ឆ្កួតបីប្រការ។
|
|||
កុំអាងចំណេះ
|
កុំអួតថាចេះ
|
កុំដោយពុតពាល
|
|
កុំសមកុំសេព
|
កុំស្រើបកុំស្រាល
|
កុំអរកុំអាល
|
|
ត្រេកទៅដោយវា។
|
|||
៤៥
|
ថាបើនឹងចង់
|
សេពដោយចំណង់
|
អំពើពាលា
|
អាចារ្យលោកចង
|
ជាពាក្យឧបមា
|
អោយអ្នកមួយណា
|
|
ដុតដែកអោយក្ដៅ។
|
|||
បើកាន់ដែកបាន
|
នោះទើបអោយហ៊ាន
|
សេពសមចូលទៅ
|
|
អំពើទាំងបី
|
ដូចដែកច្រាលឆ្អៅ
|
លុះកាន់មិនក្ដៅ
|
|
នោះទើបសេពបាន។
|
|||
អំពើគុណគាប់
|
កូនចៅអើយស្ដាប់
|
អាពុកទូន្មាន
|
|
រៀនគុណទាំងប្រាំ
|
សឹងនាំរូបបាន
|
រួមរក្សាប្រាណ
|
|
ពិតពុំឃ្លាតឃ្លា។
|
|||
កាលណាសឹកមាន
|
ថ្កើងឯទាហាន
|
ពន្លឹកមហិមា
|
|
កាលបើមានអាថិ
|
នូវសារបញ្ហា
|
ដោះស្រាយប្រស្នា
|
|
ថ្កើងឯប្រាជ្ញប្រាយ។
|
|||
មួយសោតកាលបើ
|
រិះគិតនឹងធ្វើ
|
កិច្ចការសំទាយ
|
|
ថ្កើងឯអ្នកជាង
|
ជំនាងសុសសាយ
|
កិច្ចការទំនាយ
|
|
ថ្កើងឯហោរា។
|
|||
៥០
|
កាលកើតព្យាធី
|
រោគរោមឥន្រ្ទីយ
|
ថ្កើងឯពេទ្យា
|
រីអ្នកទាំងប្រាំ
|
សឹងនាំអាត្មា
|
អោយគាប់ដោយនា
|
|
ចំណេះទីទៃ។
|
|||
មួយសោតជាសង្ឃ
|
នោះអោយផ្គត់ផ្គង់
|
តាមព្រះវិន័យ
|
|
ជាស្រីសោតផ្គត់
|
មារយាទប្រពៃ
|
ជាមនុស្សសព្វថ្ងៃ
|
|
អោយវៀរបាបបង់។
|
|||
ចូរចេះដាក់ខ្លួន
|
គួរគិតក្ដីស្ងួន
|
រក្សាផ្គត់ផ្គង់
|
|
ស្គាល់ទៅស្គាល់នូវ
|
ប្រាជ្ញខ្មៅគថ្លង់
|
ស្គាល់វៀចស្គាល់ត្រង់
|
|
ស្គាល់អោយគ្រប់ក្រៃ។
|
|||
លោកថាអោយត្រាប់
|
នូវសត្វកុកសាប់
|
អំពើប្រពៃ
|
|
កុំត្រាប់កុកស
|
ភោភាវសព្វថ្ងៃ
|
ហើរទំអាស្រ័យ
|
|
ពុំប្លែកប្លែងប្រាណ។
|
|||
លោកថាដែកផង
|
ហៅរឹងកន្លង
|
គេដុតដំបាន
|
|
រូសកោសជាការ
|
តាមចិត្ដប្រមាណ
|
ពុំដែលនឹងមាន
|
|
ប្រកែកឡើយណា។
|
|||
៥៥
|
ដំរីក្នុងព្រៃ
|
សាហាវហ៊ានក្រៃ
|
មមីសោះសា
|
គេទាក់មកបាន
|
ផ្សះផ្សាំងជិះជា
|
ពុំដែលនឹងថា
|
|
ប្រកែកមិនទៅ។
|
|||
ត្រង់ពាក្យប្រទូស្ដ
|
ប្រទះរឹងរូស
|
ពុំលុះប្រដៅ
|
|
រឹងលើសពីដែក
|
នឹងដំរីនៅ
|
ដោយនាកំលៅ
|
|
កំលាំងមោហា។
|
|||
លោកថាក្អែកពិត
|
យកម្ដេចមណីរ័តន៍
|
ម្រឹគជាតិវិស័យ
|
|
កែវទៅបូជា
|
ពាក់ម្ដេចជដា
|
ធម្មជាតិជាស្វា
|
|
ស្លៀកម្ដេចសំពត់។
|
|||
យកម្ដេចព្រះធម៌
|
ជ្រៅជ្រះមានអាថិ
|
ប្រពៃវិសុទ្ធ
|
|
ប្រដៅពាលា
|
ប៉ោលែស្មុតទ្រុឌ
|
យកម្ដេចឯមកុដ
|
|
បំពាក់ពានរ។
|
|||
លោកថាផ្កាផង
|
ពិដោរពិតហោង
|
រិស្សាបវរ
|
|
ក្លិនក្លែបត្រលប់
|
សាយសព្វទិសករ
|
ហើយរោយកេសរ
|
|
បាត់បុស្បគន្ធា។
|
|||
៦០
|
តែអ្នកមួយទៀត
|
ពាក្យពេចន៍ឥតល្អៀង
|
ចំរើនមេត្ដា
|
នោះកូវក្រអូប
|
ក្រៃលែងក្លិនផ្កា
|
ទូទៅនានា
|
|
ដោយដល់សួគ៌ស្ថាន។
|
|||
រីអសោចិ៍លាមក
|
ហៅស្អុយអាក្រក់
|
ពេកពន់ប្រមាណ
|
|
មោះស្អុយនោះស្បើយ
|
ល្ហែល្ហើយគ្រាន់ក្សាន្ដ
|
ល្មមទប់ទល់បាន
|
|
ពុំទាន់ជាអ្វី។
|
|||
តែអ្នកមួយកូវ
|
រអែរអូវ
|
ចិត្ដបាបមូទូ
|
|
កុហកភរភូត
|
បញ្ឆោតស្រដី
|
នាំពាក្យអប្រិយ
|
|
បំបែកមិត្ដគេ។
|
|||
នោះកូវអាក្រក់
|
ស្អុយក្រៃលែងលាមក
|
ពុំមានល្ហើយល្ហែ
|
|
ដល់បរលោកសោត
|
ទៅនៅនិរយេ
|
នរកអែងអែ
|
|
ទល់ទុក្ខវេទនា។
|
|||
កុំពារកុំពាន
|
កុំយល់គេមាន
|
ច្រណែនរិស្សា
|
|
ចូរវៀរពាក្យស្លែង
|
ថ្លែងទៅពុំជា
|
វៀរពាក្យមុសា
|
|
បានបុណ្យក្រាស់ក្រៃ។
|
|||
៦៥
|
កូនចៅអញអើយ
|
ចាំទុកជាត្រើយ
|
គ្រប់ខ្លួនទីទៃ
|
ដើរដោយគន្លង
|
ផ្លូវផងវិស័យ
|
កុំពារពានព្រៃ
|
|
ជាន់ជាប់ន្លា។
|
|||
ក្រកិច្ចក្រកល
|
ក្រដឹងក្រយល់
|
ក្រចិត្ដសទ្ធា
|
|
ក្រវៃឆ្នៃទស់
|
ឆ្លើយឆ្លាស់លោកា
|
ក្រជាមាតា
|
|
បិតាស្ងួនគ្រង។
|
|||
ក្រពាក្យពិរោះ
|
ក្រចិត្ដអាចស្មោះ
|
ដឹងទុក្ខសត្វផង
|
|
ក្រអត់ក្រអោន
|
ស្រលាញ់ស្ងួនគ្រង
|
ក្រពាក្យឥតឆ្លង
|
|
ល្មមនឹងចិត្ដគេ។
|
|||
ពាក្យស័ត្យ
|
ក្រចិត្ដអាចកាត់
|
ស្រលះពីស្នេហ៍
|
|
ក្រធ្ងន់គំនិត
|
ក្រគិតគុណគេ
|
ក្របានជាមេ
|
|
បាគេទាំងឡាយ។
|
|||
ក្ដីច្បាប់នេះក្រ
|
នរណាអាចយក៍
|
ទុកខ្លួនសំទាយ
|
|
ដ៏លោកនេះគាប់
|
នៅបានពណ្ណរាយ
|
ដល់បរលោកនាយ
|
|
សោយសុខស្រេចស្រាប់។
|
|||
៧០
|
ឳពុកចាស់ហើយ
|
អស់កូនចៅអើយ
|
នាំគ្នាស្ដែងស្ដាប់
|
ពាក្យពិតទូន្មាន
|
ប្រធានគ្រាន់គ្រប់
|
ស្មើទ្រព្យសំរាប់
|
|
ទុកអោយគ្រប់គ្នា។
|
|||
ចូរចាំកុំភ្លេច
|
ទូន្មាននេះស្រេច
|
ស្មើខ្លួនហើយណា
|
|
ចាំចងអោយខ្ជាប់
|
ជាច្បាប់អាត្មា
|
សូរេចអក្ខរា
|
|
សុភាសិតហោង។
|
|||
---ចប់---
|
អ្នកនិពន្ធបង
ReplyDeleteជាបទអ្វីទៅ?
Delete