ច្បាប់ទូន្មានខ្លួន
ចម្លងចេញអំពីសាស្ដ្រាស្លឹករឹត
ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
១
|
មនុស្សកាចកុំប្រសព្វ
|
កុំទៅគប់និងចោរក្មួញ
|
គេចាប់ចងទៅក្រោយ
|
វាយបណ្តើរយល់អប្រិយ។
|
កុំគប់នឹងខ្ញុំគេ
|
កុំប៉ោឡែខ្វល់នឹងស្រី
|
កុំជួញនឹងមន្រ្តី
|
នឹងខាតទុនធនឯងហោង។
|
|
កូនអើយអាពុកបា
|
នឹងឧបមាមួយទៀតផ្គង
|
បាស្តាប់ត្រាប់ត្រងរង
|
ទុកទូន្មានអង្គឥន្រ្ទីយ។
|
|
គេដើរកុំអាលបាញ់
|
បើស្រលាញ់កុំអោយខ្ចី
|
សូវអោយស្មោះទៅនៃ
|
នៅគង់ជាភ្ញាយឺនយូរ។
|
|
៥
|
សូវចូលកុំអោយចេញ
|
សូវអោយទិញកុំអោយដូរ
|
សាច់ញាតិអោយប្រមូល
|
កុំស្រដីពាក្យសល់វ៉ល់។
|
មនុស្សកាចកុំបីប្រើ
|
ការក្រធ្វើកុំអោយសល់
|
ចែកទានកុំអោយយល់
|
ពាក្យបញ្ជោះកុំអោយមាន។
|
|
ពាក្យខុសកុំអោយស្តាប់
|
សេចក្តីគាប់អោយគិតធ្យាន
|
អំពើបាបកុំអោយមាន
|
សីលនិងទានអោយរិះគិត។
|
|
សីលសោតគួររក្សា
|
ខំប្រាថ្នាអោយបានជិត
|
ពិបាកអោយគន់គិត
|
រកគំនិតគិតអោយដល់។
|
|
ស្អប់គេកុំអាលថា
|
មានប្រាជ្ញាអោយចេះយល់
|
ពាក្យភូតស្តាប់គួរឆ្ងល់
|
មានកង្វល់កុំអាលចែង។
|
|
១០
|
ពាក្យក្រកុំអាលប្រាប់
|
ពាក្យឥតស័ព្ទកុំអាលថ្លែង
|
ពាក្យពិតកុំអោយចែង
|
ពាក្យពិតស្លែងពុំគួរលាក់។
|
គេប្រាប់កុំអាលក្រោធ
|
គេបញ្ឆោតកុំអាលភ្ញាក់
|
សឹកដេញកុំអាលបាក់
|
គ្នាជំពាក់ប្រើដោះសា។
|
|
គេរត់កុំអាលដេញ
|
គេលើកចេញកុំអាលថា
|
សឹកដល់កុំអាលឆ្លា
|
រឺវាចារកុំអាលយក។
|
|
គេប្រើកុំអាលទៅ
|
គេអោយហៅកុំអាលមក
|
គេអោយកុំអាលយក
|
គេសង្ឃកកុំអាលថយ។
|
|
ខ្លួនតូចកុំខំពារ
|
ខ្លួនអ្នកជាកុំគិតធ្លោយ
|
អោយគិតក្រែងក្រក្រោយ
|
ខ្លួនខ្សត់ខ្សោយអោយបារម្ភ។
|
|
១៥
|
ទំនៀមទំនឹមព្រេង
|
ច្បាប់ថ្លាថ្លែងដោយក្រឹត្យក្រម
|
ពាក្យនេះជាឧត្តម
|
ចូរបាខំៗត្រងត្រាប់។
|
សង្វាតរកស៊ីចុក
|
ជួញលលក់ទិញតាមច្បាប់
|
ខ្សត់គ្មានឃ្លាតស៊ូស្លាប់
|
កុំខុសច្បាប់ព្រះធម្មា។
|
|
មានទ្រព្យត្បិតសំណាង
|
ជាតិមុនសាងទានសីលា
|
ទើបកើតជាតិនេះណា
|
មានទ្រព្យធនត្បិតទានគេ។
|
|
បើខ្លួនមានស័ក្តិបុណ្យ
|
បានទ្រព្យធនខ្ញុំពលរេហ៍
|
ធ្វើចិត្តអោយត្រង់ត្រែ
|
ជាតិទៅមុខនឹងបានទៀត។
|
|
ស៊ីបានៗនឹងខំ
|
លោកវាយដំគេបៀតបៀន
|
បំបាត់ទ្រព្យគេឆ្លៀត
|
ខុសច្បាប់ផងមិនទេឡើយ។
|
|
២០
|
ល្អនៅលោកិយ
|
លុះដល់ក្ស័យជីវិតហើយ
|
ទល់ទុក្ខពុំដែលស្បើយ
|
រូបរែងរងកម្មវេទនា។
|
ព្រះទ្រង់ទេសនាមក
|
គួរតែយកទុកសិរសា
|
មនុស្សសត្វផងក្តីណា
|
ពុំដែលវៀរពីក្តីស្លាប់។
|
|
គួរតែសាងសីលទាន
|
នោះនឹងបានបុណ្យលាងបាប
|
រក្សាសីលដរាប
|
នោះប្រសើរពេកកូនអើយ។
|
|
អស់ទ្រព្យសម្បត្តិនៅ
|
មិនបានទៅតាមខ្លួនឡើយ
|
មានតែសីលទានហើយ
|
នៅកំដរបរលោកនាយ។
|
|
អស់ទាំងគ្រឿងរបស់
|
ខ្ញុំស្រីប្រុសផងទាំងឡាយ
|
សឹងខានចោលនៅអាយ
|
ជារបស់គេរស់នៅ។
|
|
២៥
|
គួរដឹងរិះគិតធ្យាន
|
គួរអោយទានធ្វើបុណ្យទៅ
|
ទាន់ខ្លួនជីវិតនៅ
|
នោះប្រសើរក្រៃពេកពន់
|
បើបាធ្វើតែបាប
|
មិនសុភាពចិត្តកាចលន់
|
ធ្វើបាបមិនធ្វើបុណ្យ
|
លែងជាតិទៅនៅនរក។
|
|
បើបាបានធ្វើបុណ្យ
|
បានសងគុណម្តាយឳពុក
|
អោយទានចាំសីលសុខ
|
នោះនឹងបានឋានសួគ៌ា។
|
|
ខ្លួនធំខំរកស៊ី
|
ចាស់ព្រឹទ្ធីគួរអនិច្ចា
|
កើតជាមនុស្សនេះណា
|
មានវេរាពុំជាឡើយ។
|
|
មួយសោតកុំស្នែហ៍ស្និទ្ធ
|
កុំមានចិត្តគិតកាន់កួច
|
ភរិយាគេកុំលួច
|
នៅលោកិយក្តីនិន្ទា។
|
|
៣០
|
ដល់ខ្លួនលែងជាតិនោះ
|
នឹងចូលចុះនរកណា
|
នឹងឡើងដើមរកា
|
ដែកនោះធំៗខ្ពស់ក្រៃ។
|
យមបាលរត់ទៅជ្រោម
|
កាន់គ្រឿងចោមចាក់ទីទៃ
|
ក្អែកត្មាតទង់ជើងដៃ
|
ចចឹកស៊ីជាអាហារ។
|
|
មានខ្លួននោះដាចដាច់
|
អស់ទាំងសាច់ឈឺខ្លោចផ្សា
|
វាត្រូវនឹងបន្លា
|
សឹងដែកដាមុតធ្លាយធ្លុះ។
|
|
ហើយធ្លាក់ពីបន្លា
|
ដើមរកាដែលធំនោះ
|
ធ្លាក់ចុះក្នុងទឹកខ្ទះ
|
ប្រែផ្សារក្តៅឥតសំរាន្ត។
|
|
ហើយហែលក្នុងទឹកនោះ
|
ស្លាប់ហើយរស់លំបាកប្រាណ
|
ពីរពាន់ឆ្នាំទើបបាន
|
រួចមកកើតជាមនុស្សា។
|
|
៣៥
|
រួចនោះបានមកកើត
|
យកកំណើតមនុស្សនេះណា
|
ហេតុកម្មពៀរវេរា
|
កើតជាស្រីប្រាំរយជាតិ។
|
រួចនោះជាខ្ទែខ្ទើយ
|
កូនចៅអើយកុំប្រមាទ
|
កិរិយាគេមិនឃ្លាត
|
ពីនរកនោះឡើយណា។
|
|
មួយសោតឳពុកផ្តាំ
|
ចូរបាចាំកុំផឹកស្រា
|
វានាំចិត្តពាលា
|
ពាលោលន់ពន់ពេកក្រៃ។
|
|
ផឹកស្រាជាអ្នកកាច
|
ពុំក្រែងខ្លាចអ្នកដទៃ
|
វានាំបាត់ស្មារតី
|
នឹងរកស៊ីបាត់ប្រាជ្ញា។
|
|
នៅនាលោកិយហោង
|
អស់អ្នកផងគេនិន្ទា
|
លុះខ្លួនជួនមរណា
|
ទៅនរករងទុក្ខនៅ។
|
|
៤០
|
នៅតែរងពិបាក
|
ខ្លួនរលាកនឹងដែកក្តៅ
|
អស់ថ្លើមប្រមាត់នៅ
|
ក្នុងពុងពោះឈឺពន្លឹក។
|
ដែកក្តៅឆេះជាភ្លើង
|
ផ្សែងផ្សព្វឡើងលឺគគឹក
|
យមបាលសោតបំផឹក
|
ទឹកទង់ដែកឆេះព្រោងព្រាយ។
|
|
ទាក់កទាញផ្តេកផ្តួល
|
នឹងបង្គោលដែកទាំងឡាយ
|
មាត់នោះឆេះព្រោងព្រាយ
|
ហេតុបាបបានផឹកសុរា។
|
|
ពាក្យនេះមិនថាឯង
|
មានពីព្រេងព្រះទេសនា
|
អ្នកណាបរទារការ
|
សេពសុរាដូច្នេះនៃ។
|
|
គិតគូរគួរអោយចាំ
|
សីលណែនាំអោយល្អក្រៃ
|
រៀនធម៌គម្ពីរថ្លៃ
|
បានវៀរបាបផងនានា
|
|
៤៥
|
ហៃអស់កូនចៅអើយ
|
ចាំអោយហើយធម៌ទេសនា
|
អ្នកមិនផឹកសុរា
|
អ្នកនោះបានឋានសួគ៌ហោង។
|
រកស៊ីគិតពីរក្តី(១)
|
គិតលោកិយបរលោកផង
|
ក្រែងខ្លួនជួនមកយោង
|
ផលជួយជូនបានសុខា។
|
|
ច្បាប់នេះព្រះបន្ទូល
|
គួរតែចូលចិត្តគ្រប់គ្នា
|
ទូលទុកលើសិរសា
|
កុំបីភ្លេចដល់មួយថ្ងៃ។
|
|
ថ្ងៃលីលរកផ្កាភ្ញី
|
ទៀនធូបក្តីផ្សំម្រាមដៃ
|
ថ្វាត់ថ្វាយព្រះរតនត្រៃ
|
កុំបីដាច់ថ្ងៃមួយឡើយ។
|
|
អ្នកណាអាចបានស្ដាប់
|
ត្រេងត្រងស្ដាប់ធម៌ជាត្រើយ
|
លុះលែងជាតិទៅហើយ
|
នោះនឹងបានស្ថានសួគ៌ា។
|
|
៥០
|
ទោះបីបានកើតមក
|
យកកំណើតជាតិនេះណា
|
ប្រកបដោយប្រាជ្ញា
|
អង្គកាយាល្អប្រិមប្រីយ។
|
កើតមកទ្រព្យរបស់
|
ខ្ញុំស្រីប្រុសគោក្របី
|
មាសប្រាក់ឥតខ្វះអ្វី
|
មានទូកក្តារច្រវាហោង។
|
|
មានកេរ្តិ៍មានស្រែស្រូវ
|
ចេកអំពៅដូងស្លាផង
|
នោះច្រើនៗពេកហោង
|
សឹងលើសលន់ពន់ប្រមាណ។
|
|
ពាក្យនេះស្មើខ្លួនហើយ
|
កូនចៅអើយចូរចាំប្រាណ
|
អស់អាថិអោវាទទាន
|
ជាសូរេចបណ្តាំហោង។
|
|
៥៥
|
ចូររិះចូររៀនយក
|
ជាពន្លកចិត្តចាំចង
|
ស្មើស្ពានចាំចម្លង
|
ទៅដាក់ដល់ថ្នល់និពា្វន។
|
---ចប់---
|
ពាក្យត្រូវ-ចោរខ្មួយ---មិនមែនក្មួយប្ញក្មួញ
ReplyDeleteចោរខ្មួយ=ចោរលួច-ល្មួច-