រឿង​នាង ត្រល់​មាស​ (ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​កែប​)

នា​សម័យ​បុរាណ​នគរ​ខ្មែរ​ និង​នគរ​ចិន​មាន​ព្រំ​ដែន​ជាប់​គ្នា។ ចិន​ពូកែ​ណាស់​ខាង​តម្បាញ​សូត្រ​។ ព្រះរាជា​ខ្មែរ​និង​ ពួក​នាម៉ឺន​ តែងតែ​ទិញ​ក្រណ...

នា​សម័យ​បុរាណ​នគរ​ខ្មែរ​ និង​នគរ​ចិន​មាន​ព្រំ​ដែន​ជាប់​គ្នា។ ចិន​ពូកែ​ណាស់​ខាង​តម្បាញ​សូត្រ​។ ព្រះរាជា​ខ្មែរ​និង​ ពួក​នាម៉ឺន​ តែងតែ​ទិញ​ក្រណាត់​សូត្រ​ទាំង​នោះ​រាល់​ឆ្នាំ​ពុំ​ដែល​ខាន​។ នាង​កែវ​សរ ជា​នារី​ម្នាក់​ មាន​សម្រស់​ស្អាត​អស់​លើ​ស្រី​ទាំង​ពួង​ក្នុង​ភូមិ ហើយ​នាង​ពូកែ​ខាង​ដេរ​ប៉ាក់​ និង​តម្បាញ​ តែ​ក្រណាត់​សូត្រ​របស់​នាង​រលោង​ និង​ក្រឡា​ ល្អ​ស្អាត​ណាស់។
រឿង​ នាង ត្រល់​មាស​ (ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​កែប​)

ថ្ងៃ​មួយ​នាង​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ ដូច​សព្វ​មួយ​ដង​ ដើម្បី​ យក​រុក្ខជាតិ​ មក​ធ្វើ​ជា​លក្ខ​ ។ ពេល​នោះ​នាង​បាន​រើស​បាន​ដុំ​ថ្ម​មួយ​ដុំ​មាន​ពណ៌​ ក្រហម​ឆ្អិនឆ្អៅ​។ នាង​បាន​យក​មក​សួរ​ម្ដាយ​ ពេល​នោះ ម្ដាយ​ប្រាប់​ថា​វា​ជា​ដុំ​មាស​។ នាង​អរ​ណាស់​ មិន​យក​មាស​នោះ​ទៅ​លក់​ទេ នាង​បាន​យក​វា​ មក​ធ្វើ​ជា​ត្រល់​ សម្រាប់​តម្បាញ​ ។ មុន​ពេល​ដែល​នាង​ ត្បាញ​នាង​តែងតែ​សែន​ និង បែរបន់​សូម​កុំ​ឲ្យ​សូត្រ​ដាច់​ និង​ជាប់​បាន​ល្អ ព្រម​ទាំង​រលោង​ផង​ដែរ​។ កំលាំង​នៃ​ការ​បួងសួង​បាន​លឺ​ដល់​ព្រះ​ពិស្ណុការ​ដែល​ជា​អាទិទេព​នៃ​សិល្បៈ​។ ទ្រង់​ក៏​ ប្រទាន​និង​ឲ្យ​ពរ​ដល់​នាង​តាម​ការ​ប្រាថ្នា​។

ហេតុការណ៍​ដ៏​អស្ចារ្យ​នេះ​នាង​បោះ​១​ដង​ ត្បាញ​បាន​កន្លះ​កី​នាង​អរ​ផង​ ភ័យ​ផង​។ នាង​បោះ​ ២​ដង​បាន​ ១​កី ហើយ​ក្រណាត់​របស់​នាង​មាន​ពណ៌​ល្អ និង​រលោង​។ នាង​បាន​យក​ទៅ​ជូន​ម្ដាយ​ ម្ដាយ​នាង​គាត់​អរ​ខ្លាំង​ណាស់​ និង​យក​ទៅ​លក់​បាន​តម្លៃ​ថ្លៃ​ រហូត​បាន​ក្លាយ​ជា​សេដ្ឋី​ សូត្រ​ក្នុង​ខេត្ត​កំពត។ ព្រះ​រាជា​ ក៏​ប្រទាន​ងារ​( នាង​ត្រល់​មាស​)។ ដំណឹង​បាន​លឺ​ដល់​ក្រុង​ចិន​ ស្ដេច​ចិន​បាន​បញ្ជា​​ឲ្យ​ បុត្រា​ទ្រង់​មក​ស្ដី​ដណ្ដឹង​នាង​កែវស​ ដើម្បី​យក​នាង​ទៅ​នៅ​ស្រុក​ចិន​តាម​ប្ដី​ ធ្វើ​ដូច​ នេះ​បាន​ ខ្មែរ​នៅ​តែ​ទិញ​ក្រណាត់​ពី​ចិន​រាល់​ៗឆ្នាំ​ដ៏​ដែល​។

ម្ដាយ​របស់​នាង​បាន​សួរ​ចិត្ត​កូន​ស្រី​តែ​នាង​មិន​ព្រម​។ ព្រោះ​នាង​មាន​ចិត្ត​លើ​កំលោះ​ មាណព​ ដែល​ជា​អ្នក​ជ្រលក់​ក្រណាត់​និង​ជា​មនុស្ស​ នៅ​ជាមួយ​​នាង​តាំង​ពី​នៅ​ក្រីក្រ​។ នាង​គិត​ថា​ ចិន​មាន​សិទ្ធ​យក​ ប្រពន្ធ​បួន​ដប់​បាន​ ហើយ​គិត​ថា​គ្មាន​វាសនា​ល្អ​ទេ​សម្រាប់​នាង​។

ពាក្យ​បដិសេធន៍​នេះ​បាន​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត​សោះ​ ក៏​ទៅ​ប្ដឹង​ស្ដេច​ខ្មែរ​។ ទ្រង់​មាន​បណ្ដូល​ថា​៖ រឿង​អនាគត​របស់​នណា​ អ្នក​នោះ​ជា​អ្នក​សម្រេច​ទ្រង់​ជា​ស្ដេច​គ្មាន​សិទ្ធ​ទេ​។ ព្រោះ​ទ្រង់​មិន​ចង់​ឲ្យ​នាង​ទៅ​រស់​នៅ​ស្រុក​ចិន​ទេ​បើ​ទៅ​ខ្មែរ​និង​ បាត់​អ្នក​តម្បាញ​សូត្រ​មាស​ជា​រៀង​រហូត​។

រាជបុត្រ​ចិន​អង្គ​នោះ​ក៏​បាន​ចុះ​មក​រក​នាង​ដោយ​ខ្លួន​ឯង​ឃើញ​នាង​មាន​សម្បុរ​ស​ស្អាត​ខុស​ពី​នារី​ ខ្មែរ​ ដទៃ​ ទៀត​កាន់​តែ​មាន​ចិត្ត​ស្រឡាញ់​ទ្វេ​ដង​។ ហើយ​ទ្រង់​ក៏​មាន​បញ្ជា​ថា​៖ យក​ទាំង​មនុស្ស​ យក​ទាំង​ត្រល់​។ដោយ​ដឹង​ពី​ល្បិច​ចិន​នាង​ក៏​បាន​រៀប​ការ​ជា​មួយ​ចៅ​មាណព​ ដោយ​រាជ​ប្រទាន​ដោយ​ព្រះ​រាជា​ខ្មែរ។​កាន់​តែ​ធ្វើ​ឲ្យ​ចិន​ មាន​កំហឹង​យ៉ាង​ខ្លាំង​ ក៏​បាន​ប្រើ​ចោរ​សមុទ្រ​មក​លួច​ត្រល់​​មាស​ និង​ចាប់​នាង​ត្រល់​មាស​ ។

ភាព​អសន្តិសុខ​ នៅ​ក្នុង​គ្រួសារ​របស់​នាង​ក៏​​កើត​មាន​ជា​រឿយ​ៗ។ នាង​ក៏​សុំ​ម្ដាយ​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ គេ​ដើម្បី​គេច​ចេញ​ ពី​ចោរ​ទាំង​នោះ​ ដោយ​រស់​នៅ​ធ្វើ​ជា​ខ្ទម​កណ្ដាល​ព្រៃ​ ។ ពេល​នាង​ត្បាញ​បាន​នាង​ឲ្យ​អ្នកបំរើរ​ យក​ទៅ​ឲ្យ​ម្ដាយ​សម្រាប់​ថ្វាយ​ស្ដេច​។ចោរ​ចិន​ ទាំង​នោះ​តាម​រក​គ្រប់​កន្លែង​តែ​រក​មិន​ឃើញ​ ជួន​ជា​ពេល​​ មួយ​នោះ​​ មាន​ល្ខោន​ចិន​ មក​សម្លែង​ អ្នក​បំរើ​ក៏​បាន​ឈប់​មើល​ការ​សំដែង​ ដោយ​ដៃ​មាន​បង្វេច​ ពណ៌​មាស​ផ្លេក​ៗ ​។ រំពេច​នោះ​ ចិន​ដែល​និយាយ​ ខ្មែរ​មិន​សូវ​ច្បាស់​នោះ​ សួរ​ថា​៖ បាន​ទិញ​សំពត់​ពី​ណា​ ល្អ​យ៉ាង​នេះ?​

អ្នក​បម្រើ​ ភ្លេច​ខ្លួន​ក៏​ថា​៖ ជា​របស់​អ្នក​​នាង​ កែវ​សរ​ ចិន​នោះ​ក៏​បាន​សួរ​ ដោយ​រក​កន្លែង​ នាង​កែវស​ រស់​នៅ​ ដោយ​ឲ្យ​មាស​ ១០០​តំលឹង ។ អ្នក​បម្រើ​ក៏​ឆ្លើយ​ដឹង​ពី​ ទីតាំង​ ដែល​ នាងស រស់​នៅ ​។

រាត្រី​ដ៏​រន្ធត់​​បាន​មក​ដល់​ចោរ​បាន​ចូល​ឡោមព័ទ្ធ​ ខ្ទម​របស់​នាង​ ដោយ​គប់​ភ្លើង​ ឆេះ​​អស់​រោង​ សត្វ​ចិញ្ចឹម​នាង​ និង រោង​តម្បាញ​ ដែល​នាង​កំពុង​ត្បាញ​ ធ្វើ​ឲ្យ​រលាក​ដៃ​និង​ ខ្លួន​របស់​នាង​យ៉ាង​ដំណំ​។នាង​បាន​ស្រែក​ហៅ​ប្ដី​ឲ្យ​ជួយ​ ចៅ​មាណព​ រត់​ខាង​ នេះ​ផង​ ខាង​នោះ​ផង​ រត់​យក​ប្រពន្ធ​ ពី​ក្នុង​រោង​ និង រត់​ទៅ​ ដោះ​លែង​ សត្វ​ចិញ្ចឹម ពី​ក្រោល​ទាំង​អស់ ឲ្យ​រត់​ចេញ​ពី​ ភ្លើង សម្រែក ស្រែក អឺយ​កង និង សម្លេង ស្រែកយំ ពេញ ព្រៃ។រំពេច​នោះ​ កូន​សេះ​ស​ របស់​នាង​ ក៏​រត់​ចេញ​មក​ដោយ​ឈរ​ ហូរ​ស្រក់​ទឹក​ភ្នែក​ ក្បែរ​នាង​ ដោយ​ឃើញ​ មេ​របស់​វា​ ស្លាប់​ក្នុង​ភ្លើង​ ។

សម្រែក​ ពួក​ចោរ​​ ថា​ឲ្យ​ចាប់​នាង​ កែវ​ស និង​យក​ត្រល់​ឲ្យ​បាន​ ! ចៅ​មាណព​ក៏​បាន​លើក​នាង​ កែវ​ស​ ឡើង​ជិះ​សេះ​ រត់​ទៅ​មុន​ ចៅ​មាណព​ក៏​បាន​ ចុះ​ទូក​បង្វែរ​ដាន​។ ចោរ​ទាំង​នោះ​បាន​ចុះ​ទូក​តាម​មាណព​ដោយ​ស្មាន​ថា​ នាង​កែវ​ស​ ទៅ​ជាមួយ​ ។ ការ​ប្រយុទ្ធ​ ក៏​ចាប់​មាន​ឡើង​ នៅ​កណ្ដាល​សមុទ្រ​ ចោរ​ទាំង​នោះ ​ដោយ​ដឹង​ថា​ ចាញ់​បោក​ ក៏​បាន​បាញ់​ ព្រួញ​សម្លាប់​ចៅ ​មាណព​នោះ​ទៅ​។
រឿង​នាង ត្រល់​មាស​ (ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​កែប​)

លុះ​នៅ​ពេល​ព្រឹក​ ចោរ​ក៏​ទៅ​បាត់​អស់ នាង​កែវស​ បាន​រត់​ទៅ​មាត់​សមុទ្រ​ ជា​មួយ​កូន​សេះ​ រក​មើល​ ចៅ​មាណព​ តែ​ រក​មិន​ឃើញ​សោះ​ សល់​ តែ​បំណែក​ទូក​ និង ប្រអប់​មួយ​ឈើ​ ដែល​អណ្ដែត​ជាប់​មាត់​ឆ្នេរ​ នាង​បាន​បើក​ឡើង​ គឺ​ជា​ត្រល់​តម្បាញ​ របស់​នាង​ នាង​ក៏​ស្រែក​យំ​ យ៉ាង​ខ្លាំង​។នាង​ក៏​បូង​សួង​ថា​ ៖ បើ​មាន​ជាតិ​មុខ​ មែន​នាង​ សូម​ជួប​ចៅ​មាណព​ជា​ប្ដី​ និង​ ជា​អ្នក​តម្បាញ​ និង​ មាន​ត្រល់​មាស​ នេះ​នៅ​ជាមួយ​នាង​រហូត​ និង​នៅ​ជា​របស់​ខ្មែរ​រហូត​ កុំ​ឲ្យ​បាត់​ទៅ​ណា​! ។បួង​សួង​រួច​នាង​ក៏​គប់​ ត្រល់​មាស​នោះ​ ចូល​ទៅ​ក្នុង​សមុទ្រ​ហើយ​នាង​ក៏​នាង​ស្លាប់​ទៅ​។ដោយ​កម្លាំង​ បួង​សួង​ ត្រល់​មាស​នោះ​ ឲ្យ​ក្លាយ​ជា​កោះ​ធំ​មួយ​ រាង​ដូច​ ត្រល់​មក​ដល់​ សព្វ​ថ្ងៃ​នេះ​។

ដោយ​ក្ដី​គោរព​ដល់​នាង​ ព្រះ​រាជា​ក្រោយ​ៗ ទ្រង់​ក៏​បាន សាង​រូប​នាង​ឡើង​ និង កូន​សេះ​ស​ សំរាប់​រំលឹក​ នូវ​សេចក្ដី​ស្មោះ​របស់​នាង​ ចំពោះ ស្វាមី និង​មាតុ​ប្រទេស ​។
រឿង​នាង ត្រល់​មាស​ (ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​កែប​)
រឿង​នាង ត្រល់​មាស​ (ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​កែប​)

ប្រភព មន្ទីរ​ផែនការ​ខេត្ត​កែប

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): រឿង​នាង ត្រល់​មាស​ (ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​កែប​)
រឿង​នាង ត្រល់​មាស​ (ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​កែប​)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtOF2kObAz_Xq-MF9gMEfWtVFhwIuUlZXhxffjIK0uOB4AoWCGODaVTTLYSqZmhAJ-o42LD7-Y_WgkUWgRVI1BKzF9JKOF2etLPcYNIUCnIGh8iqz1iS6OFf2X0bp6H2OiCLVT5uwMcqE/s640/12241192_566279540185820_7534062195961842016_n.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtOF2kObAz_Xq-MF9gMEfWtVFhwIuUlZXhxffjIK0uOB4AoWCGODaVTTLYSqZmhAJ-o42LD7-Y_WgkUWgRVI1BKzF9JKOF2etLPcYNIUCnIGh8iqz1iS6OFf2X0bp6H2OiCLVT5uwMcqE/s72-c/12241192_566279540185820_7534062195961842016_n.jpg
Khmer Legend (រឿងព្រេងខ្មែរ)
https://khmer-legend.blogspot.com/2016/03/trol-island.html
https://khmer-legend.blogspot.com/
https://khmer-legend.blogspot.com/
https://khmer-legend.blogspot.com/2016/03/trol-island.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy