ទីក្រុងបុរាណខ្មែរក្នុងតំបន់ព្រៃភ្នំគូលេន ត្រូវបានរកឃើញថា មានទំហំប៉ុនទីក្រុងភ្នំពេញ
បើតាមការចុះផ្សាយរបស់កាសែត The Washington Post បានអោយដឹងថា តាមរយៈការសិក្សាស្រាវជា្រវនៃបច្ចេកវិទ្យាទំនើប ដែលស្កេនដោយឧបករណ៍ឈ្មោះ Lida នៅក្នុងតំបន់នោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញក្រុងបុរាណមួយនេះ បានបញ្ជាក់ថា ទីក្រុងនេះមានទំហំជាង ១០០០គីឡូម៉ែត្រការ៉េ ហើយ ប្រហែលជាមានអាយុកាលនៅសតវត្សរ៍ ទី៩ ដល់ទី ១៥ និងមានក្រុងតូចៗ ជាច្រើនទៀតមិនមែនតែមួយទេ។ ក៏ប៉ុន្តែ ប្រជាជនដែលបានមករស់នៅក្នុងតំបន់នោះ បានមករស់នៅមុនសតវត្សរ៍ទី ៩ មកម្លេះ។ បើតាមលោក Peter Sharrock នៃក្រុមសិក្សាស្រាវជ្រាវបុរាណវិទ្យាបានឲ្យដឹងថា ទីក្រុងបុរាណនេះមានពលរដ្ឋច្រើន ហើយធំជាងគេលើកលោកនាសម័យនោះ គឺប្រហែល ៤លាននាក់ ។
តាមរយៈការស្រាវជា្រវទីក្រុងបុរាណរបស់កម្ពុជា ជិតមួយទស្សវត្សរ៍កន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាបានទាញសេចក្តីសន្និដ្ឋានថា ផ្ទះដែលប្រជាជនខ្មែរនាសម័យកាល ដែលរស់នៅទីក្រុងនោះ គឺភាគច្រើនធ្វើឡើងដោយឈើ និងប្រក់ស្បូវលើ ហើយសាងសង់នៅលើដីទួល ដើម្បីកុំអោយទឹកលេច នៅពេលរដូវទឹកជន់។ គួរជម្រាបថា លោក បុរាណវិទូជនជាតិអូស្រ្តាលី Damian Evans ជាអ្នកដឹកនាំក្រុមស្រាវជ្រាវនៃ ទីក្រុងបុរាណដែលមានឈ្មោះថា Cambodia Archaelogical Lida Initiative ដែលផ្តល់មូលនិធិស្រាវជា្រវប្រមាណ ១.៥លានអ៊ឺរ៉ូ ដោយក្រុមប្រឹក្សាស្រាវជ្រាវអឺរ៉ុប (European Research Council)៕
COMMENTS