អត្ថបទដែលសរសេរនេះផ្ដោតតែលើន័យសង្ខេបនៃសិលាចារឹកលេខ K.1320 តែប៉ុណ្ណោះ។ អត្ថបទដើមជាភាសាបរទេសចំនួន៣មានសរសេរលម្អិតដោយមានការប...
អត្ថបទដែលសរសេរនេះផ្ដោតតែលើន័យសង្ខេបនៃសិលាចារឹកលេខ K.1320 តែប៉ុណ្ណោះ។ អត្ថបទដើមជាភាសាបរទេសចំនួន៣មានសរសេរលម្អិតដោយមានការបកប្រែសេចក្ដីសិលាចារឹក ដែលខ្ញុំមានភ្ជាប់នៅខាងក្រោមនេះ៖
Claude Jacques: Two notes on Vat Phou
Dominic Goodall: Sanskrit Text and Translation of K. 1320, a tenth-century edict of the Khmer king Īśānavarman II about the annual taxes to be paid by Liṅgapura (Vat Phu)
Claude Jacques & Dominic Goodall: Stèle inscrite d’Īśānavarman II à Vat Phu : K. 1320. (2. Texte sanskrit et traduction)
«មូលហេតុដែលដាក់ឯកសារដើមនៅខាងលើ គឺថាបើលោកអ្នកចេះភាសាបរទេសអាចយល់បាន គួរទៅរកមើលឯកសារដើមតែម្ដង ដោយមិនចាំបាច់មកអានអត្ថបទដែលខ្ញុំបកប្រែ និងរៀបរៀងនៅខាងក្រោមនេះទេ»
គេរកឃើញសិលាចារឹក (K.1320) នៅនៅជិត «វាំងខាងជើង»(1) នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣។ សិលាចារឹកនេះប្រហែលជាត្រូវបាន «កប់» ក្រោយព្រះបាទឦឝានវម៌្មទេវ (ទី២) ចូលទីវង្គត។ គួរកត់សម្គាល់ផងដែរថា សិលាចារឹកនេះមិនមែនជាសិលាចារឹកតែមួយគត់ដែលត្រូវបាន «កប់» នោះទេ សិលាចារឹក (K.367)(2) របស់ព្រះបាទជយវម្ម៌ទេវ (ទី១) ក៏ត្រូវបានរកឃើញនៅព្រះលាននៅវត្តភូនេះនៅឆ្នាំ១៩០១ដែរ។
ការកប់វត្ថុមានតម្លៃនៅពេលមានអាសន្នមិនមែនជារឿងចៃដន្យនោះទេ។ ដូចបានដឹងស្រាប់ ព្រះរាជាដែលឡើងសោយរាជ្យបន្ត គឺព្រះបាទជយវម្ម៌ទេវ (ទី៤) ដែលជាប់ខ្សែស្រឡាយសាច់ថ្លៃនឹងព្រះបាទព្រះបាទយឝោវម្ម៌ទេវ (ទី១) ដែលជាព្រះបិតាព្រះបាទហឞ៌វម្ម៌ទេវ (ទី១) និងព្រះបាទឦឝានវម៌្មទេវ (ទី២)។ ទំនាក់ទំនងរវាងព្រះបាទជយវម្ម៌ទេវ (ទី៤) នឹងព្រះរាជាមុនៗប្រហែលជា «មិនសូវល្អ» ប៉ុន្មាននោះទេ ព្រោះព្រះអង្គបានទៅសាងរាជធានីថ្មីមួយនៅ ឆោកគគ៌្យរ៑ ដែលត្រូវនឹងតំបន់ប្រាសាទកោះកេរសព្វថ្ងៃ។
សេចក្ដីនៃសិលាចារឹកនេះបានឱ្យយើងដឹងអំពីពន្ធប្រចាំឆ្នាំដែលត្រូវប្រមូលជាតង្វាយដល់ទេព «ភទ្រេឝ្វរៈ» នៅឯ «លិង្គបុរៈ» ប្រហែលជាត្រូវនឹងតំបន់ប្រាសាទវត្តភូនេះឯង។ បន្ថែមពីនេះ សិលាចារឹកនេះក៏នាំឱ្យយើងដឹងកាន់តែច្បាស់អំពីឆ្នាំឡើងស្វោយរាជ្យនៃព្រះរាជាសម័យអង្គរនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។ សិលាចារឹកនេះសរសេរពីព្រះរាជាចំនួន៤អង្គដូចខាងក្រោម៖

ព្រះបាទឥន្ទ្រវម្ម៌ទេវ ឡើយស្វោយរាជ្យនៅឆ្នាំ៨៧៧នៃគ.ស.
ព្រះបាទយឝោវម្ម៌ទេវ (ទី១) ជាព្រះរាជបុត្រឡើងស្វោយរាជ្យបន្តនៅឆ្នាំ៨៨៩នៃគ.ស.
ព្រះបាទហឞ៌វម្ម៌ទេវ (ទី១) ជាព្រះរាជបុត្រទី១ឡើងស្វោយរាជ្យបន្តនៅឆ្នាំ៩១០នៃគ.ស.
ព្រះបាទឦឝានវម៌្មទេវ (ទី២) ជាព្រះរាជបុត្រទី២ឡើងស្វោយរាជ្យបន្តនៅឆ្នាំ៩២៥នៃគ.ស.
ក្នុងសៀវភៅប្រវត្តិសាស្ត្រចាស់ៗសរសេរថា ព្រះបាទយឝោវម្ម៌ទេវ (ទី១) ស្វោយរាជ្យពីឆ្នាំ៨៨៩ ដល់៨៩៩នៃគ.ស.។ ចំណុចត្រូវតែកែតម្រូវឡើងវិញផ្អែកតាមសិលាចារឹកខាងលើ។ ព្រះបាទឦឝានវម៌្មទេវ (ទី២) ប្រហែលជាស្វោយរាជ្យបានមួយរយៈខ្លីប៉ុណ្ណោះ ព្រោះនៅឆ្នាំ៩២៨នៃគ.ស. ព្រះបាទជយវម្ម៌ទេវ (ទី៤) បានប្រកាសឡើងស្វោយរាជ្យបន្ត។ ប្រវត្តិវិទូជាច្រើនគិតថា ព្រះអង្គជា «ស្ដេចជ្រែករាជ្យ» តែគេមិនបានដឹងច្បាស់ពីច្បាប់ស្នងរាជ្យនៅប្រទេសកម្ពុជានៅសម័យបុរាណនោះឡើយ។ លោក Michael Vickery បានផ្ដល់សម្មិតិកម្មផ្សេងមួយអំពីរឿងនេះវិញ(3)។
***
Footnote:
1. Henri Parmentier: Le Temple de Vat Phu. In: Bulletin de l’Ecole française d’Extrême-Orient. Tome 14, 1914. pp. 1-32.
2. Inscription du Cambodge II, pp.78; V, pp.9-10.
3. Michael Vickery, History of Cambodia
ប្រភព៖ តាម៉ាប់យាយម៉ាប់

COMMENTS